ស្របពេលដែលប្រទេសរុស្ស៊ីបើកប្រតិបត្តិការលើអ៊ុយក្រែន អស់រយៈពេល១២ថ្ងៃកន្លងមកនេះ រុស្ស៊ីបានទទួលរងនូវទណ្ឌកម្មយ៉ាងចាស់ដៃ ពីសំណាក់ប្រទេសមហាអំណាច និងប្រទេសជាច្រើនក្នុងសហភាពអ៊ឺរ៉ុប បានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យា និងរោងចក្រមួយចំនួនទៀត បង្ខំចិត្តចាកចេញពីរុស្ស៊ីភ្លាមៗ។
ប៉ុន្តែអ្វីដែលគេកំពុងកត់សម្គាល់នោះ គឺក្រុមហ៊ុន Tesla របស់លោក Elon Musk ហាក់នៅស្ងាត់ស្ងៀម មិនទាន់ប្រកាសពីគោលជំហរ បិទឬដកកន្លែងលក់ឡាន ឬស្នាក់ការណាមួយ ចេញពីរុស្ស៊ីនៅឡើយទេ។ មើលឃើញបែបនេះ បានធ្វើឱ្យអ្នកគាំទ្រ Elon Musk និងឡាន Tesla បញ្ចេញវាចាទាំងមិនសប្បាយចិត្តពេលឃើញ Tesla មិនរើសចេញបែបនេះ។
មានអ្នកទាំងគាំទ្រក្រុមហ៊ុន Tesla និង Elon Musk បានធ្វើការទទួចសុំឱ្យ Elon Musk ដកកន្លែងលក់ ឡានចេញពីប្រទេសរុស្ស៊ីទៅ ដោយការលើកឡើងបែបនេះ ធ្វើឡើងក្រោយពីរុស្ស៊ីបានបើកប្រតិបត្តិការពិសេសលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ រហូតមកទល់ពេលនេះ នៅមិនទាន់បញ្ចប់នៅឡើយ នេះបើយោងតាមការចុះផ្សាយរបស់ Business insider។
ចំណេះការស្នើរសុំរបស់អ្នកគាំទ្រនេះ នូវមិនទាន់ឃើញមានការបកស្រាយ ឬលើកឡើងណាមួយពីលោក Elon Musk ឬក្រុមហ៊ុន Tesla នៅឡើយទេ។ គូសបញ្ជាក់ថា សព្វថ្ងៃនេះក្រុមហ៊ុន Tesla មានកន្លែងលក់ឡាន និងទីស្នាក់ការមួយ ក្នុងប្រទេសរុស្ស៊ី ប៉ុន្តែគេនៅមិនទាន់ដឹងថា Tesla នឹងចេញពីរុស្ស៊ីដែរឬអត់ទេ។